ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងវង់ផឹកស៊ីកាប់ប្រាវ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនករណីហិង្សាយកកាំបិតបុ័ងតោកាប់បុរសម្នាក់ទៀតឲ្យរងរបួសដេរ១២ថ្នេរ។   ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៧និង០០នាទី                                                                                                                                                                                        ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

 ជនសង្ស័យមានឈ្មោះ ចាន់ កី  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសក្បាល និងបបូរមាត់ដេរ១២ថ្នេរ ។ 

លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា អ្នកទាំងពីរមានទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីទើបបង្កជាហិង្សាបែបនេះ។លោកថា ក្រោយពីទទួលបានដឹណឹងនេះភ្លាមលោកបានបញ្ជាឲ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនបង្កតែម្តងនិងដកហូតបានកាំបិតបុ័ងតោ១ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖