ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លាសវៃ ឆ្លាតមែន ! ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តឈរកំពូលតារាងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៉ី និងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៅលើគេហទំព័រ បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងតំបន់អាស៉ី និងពិភពលោកជាមួយពិន្ទុ ១៧,៣៥៦។ នេះបើយោងតាមតារាងពិន្ទុពីគេហទំព័រ «Mathletics» បានបញ្ជាក់នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ 

សូមសសើរ ! ពិតជាមិនធម្មតាមែន! កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសំណព្វចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដណ្តើមបានតំណែងកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាព ផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៉ី (Asia’s Top 100 Students) និងកម្រិតពិភពលោក (World Top 100 Students)។

សូមបញ្ជាក់ថា៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។

តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យា «Mathletics» នេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឱ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics» ដែលជាគេហទំព័រមួយបើកឱ្យមានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារមកពីប្រទេសជុំវិញពិភពលោក។

សូមជម្រាបថា៖ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅលើតារាងប្រកួតប្រជែងគណិតវិទ្យារបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាមោទនភាពមួយរបស់កម្ពុជា ហើយក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ បានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖