ខេត្តស្ទឹងត្រែង៖ អង្ករចំនួន ០៣តោន និងមីចំនួន២០០កេស ដែលជាអំណោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យការងារមនុស្សធម៌នានា និងឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ៖ សិលា