ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា និយាយពីរោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ-១៩ តាមអង្គការសុខភាពពិភពលោក (WHO)

ចែករំលែក៖

ភ្នំពេញ៖ អ្នកកាសែតជើងចាស់ ប្រកបដោយពុទ្ធិ វិជ្ជាជីវៈ នៅកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា៖ រោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ១៩ គឺ៖ គ្រុនក្តៅ ក្អកស្ងួត ហៀរសំបោរ ពិបាកដកដង្ហើម និងអស់កម្លាំង។  រោគសញ្ញាផ្សេងទៀតដែលមិនសូវកើតមាន តែអាចប៉ះពាល់ដល់អ្នកជំងឺមួយចំនួនរួមមាន៖ ការបាត់បង់រសជាតិ ក្លិន រមាស់ ចុករោយ ឈឺក្បាល ឈឺបំពង់ក ភ្នែកក្រហម រាគ ឬឡើងកន្ទួលលើស្បែក។

រោគសញ្ញាជំងឺធ្ងន់ធ្ងរ រួមមាន៖

– ដង្ហើមខ្លី

– បាត់បង់ចំណង់អាហារ

    ការភាន់ច្រលំ

    ឈឺជាប់រហូត ឬសម្ពាធក្នុងទ្រូង

  – សីតុណ្ហាភាពខ្ពស់ (លើសពី ៣៨ អង្សាសេ) ។

តើយើងអាចការពារអ្នកដទៃនិងខ្លួនយើងយ៉ាងដូចម្តេច ប្រសិនបើយើងមិនដឹងថានរណាម្នាក់ឆ្លងនោះ?  

រក្សាសុវត្ថិភាពដោយប្រើការប្រុងប្រយ័ត្នសាមញ្ញមួយចំនួនដូចជា៖ នៅឃ្លាតពីគ្នាយ៉ាងតិចបំផុត១ម៉ែត្រ ពាក់ម៉ាស ឬរបាំងការពារមុខ រក្សាបន្ទប់ឱ្យមានខ្យល់ចេញចូលបានល្អ ចៀសវាងពីហ្វូងមនុស្ស សម្អាតដៃជាប្រចាំ ហើយបើក្អកត្រូវយកក្រដាសឬក្រម៉ាខ្ទប់មាត់ ឬយ៉ាងហោចណាស់ត្រូវបត់កែងដៃដើម្បីខ្ទប់មាត់កុំឲ្យខ្ទាតត្រូវអ្នកដទៃ។

សូមរក្សាបច្ចុប្បន្នភាពលើព័ត៌មានចុងក្រោយពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ឬអាជ្ញាធរសុខាភិបាលក្នុងស្រុកនិងថ្នាក់ជាតិ។  

(ប្រភព៖ WHO)

បើសិនលោកអ្នក មានរោគសញ្ញាសង្ស័យ សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ៕

ប្រភព៖ ពុយ គា


ចែករំលែក៖