ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ បង្ការការពារឆ្លងកូវីដ-១៩ ចំនួន២០គោលដៅ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០នេះ។យុទ្ធនាការនេះដឹកដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារផែនចរាចរណ៍ ។
លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានឲ្យដឹងថា ឧបករណ៍បំពងសំឡេង(មីក្រូ) ដែលរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានចំនួន៤០គ្រឿង ជាប្រភេទមីក្រូកាន់ដៃ ។
លោកស្នងការរងបន្តថា សារអប់រំខ្លី ដែលត្រូវចាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមដងផ្លូវមានដូចជា៖ សូមជម្រាបជូនពុក ម៉ែ អ៊ំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សូមមេត្តាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម ៖
-ពាក់ម៉ាស់ជាប្រចាំទោះទៅទីកន្លែងណាក៏ដោយ។
-លាងសម្អាតដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ។
-រក្សាគម្លាតពីគ្នាឲ្យបានឆ្ងាយ។
-មិនទៅទីកន្លែងណាដែលជាការប្រមូលផ្ដុំ។
ខ្ញុំសង្ឃឹមថា ពុក ម៉ែ អ៊ំ ពូ មីងនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់និឹងចូលរួមអនុវត្តនូវវិធានការទាំងនេះដើម្បីសុខភាពយើងទាំងអស់គ្នា។
គោលដៅផ្សព្វផ្សាយ covid-19 មាន៖
១ – ស្តុបBKC, ២- ស្តុបពេទ្យចិន, ៣- ស្តុបបូកគោ, ៤-ស្តុបច្រមុះជ្រូកក្បាលថ្នល់, ទី៥-ស្តុបអង្គឌួង, ទី៦-ស្តុប
ក្រសួងអប់រំ, ៧-ស្តុបជលផល, ៨- ស្តុប ក្តាន់ពីរ, ៩- ស្តុបអាងទឹក,ទី១០-ស្តុបចេនឡា, ទី១១-ស្តុបទួលសង្កែ, ១២-ស្តុបកាំកូ, ១៣-ស្ពានអាកាស៧មករា, ១៤-ស្តុប២០០៤កែងទ្រុងមាន់, ទី១៥-ស្តុប២០០៤ កែង២៧១,ទី១៦- ស្តុប២៧១កែង៣៧១, ទី១៧-ស្តុប ស្ពានដែក ។
ខណ្ឌចំនួន៥ រួមមាន៖ ១-ទួលគោក ស្តុបផ្សារដើមគ ។ ២- ៧មករា ស្តុបនាងគង្ហីង។ ៣- ដូនពេញ ស្តុបនាគបាញ់ទឹក។ ៤-ចំការមន ស្តុបបឹងត្របែក។ ៥-បឹងកេងកង ស្តុបវត្តមហាមន្រ្តី ។
សូមបញ្ជាក់ថា៖ យុទ្ធការផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋចំនួន២០គោលដៅ ពាក់ព័ន្ធការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះធ្វើឡើងបន្ទាប់ពីទទួលបានឧបករណ៍បំពងសំឡេង (មីក្រូ)ពីរដ្ឋបាលរាជធានីភ្នំពេញចំនួន៤០គ្រឿង កាលពីព្រឹកថ្ងៃដដែលនេះ ៕សំរិត


ចែករំលែក៖