ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្កើនកិច្ចការងារដ៏មមាញឹក រួមសកម្មភាពជាមួយនឹងវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ទន្ទឹមនេះ ដើម្បីជាការចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ COVID 19 ពិសេសក្នុងដំណាក់កាលនៃការឆ្លង ចូលសហគមន៍ យើងត្រូវប្រកាន់យកនូវការរស់នៅជាប្រក្រតី តាមទំលាប់ថ្មី( New Normal life) វាជាការងារសំខាន់ និងចាំបាច់ណាស់ ដោយត្រូវខិតខំប្តេជ្ញាធ្វើឱ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត៖
១- ពាក់ម៉ាស់ជាប្រចាំ
២- លាងដៃនឹងទឹកអាកុល ឬអាកុល gel ឬសាប៊ូសម្លាប់មេរោគ។ ជាពិសេស ក្រោយពេលចាប់ កាន់របស់អ្វីមួយ ប្រញាប់លាងសំអាតដៃភ្លាម
៣- អង្គុយមានគំលាតឆ្ងាយពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះ ទោះបីពេលប្រជុំ ឬពេលញាំបាយជាគ្រួសារ ក្នុងផ្ទះក៏ដោយ ( ចៀសវាង closed contact sitting)។
៤- ចៀសវាងអោយបាន នូវការជួបជុំគ្នាក្នុងបន្ទប់បិទជិត ( closed space)
៥- កាត់បន្ថយការចេញក្រៅផ្ទះ ការដើរ shoping ការជួបជុំគ្នាច្រើន( Crowded place) នៅក្នុងរថយន្ត ក៏ត្រូវពាក់ម៉ាស មុនបើកទ្វាររថយន្ត ក៏ត្រូវបាញ់សំអាតនឹងទឹកអាកុលផងដែរ
៦- ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ បើក្តៅខ្លួន ហៀរសំបោរ ក្អកខ្លាំង ឬពិបាកដកដង្ហើម ត្រូវឆាប់ទៅរកគ្រូពេទ្យជំនាញកូវីដ១៩
៧- ចៀសវាង ការញាំទឹកកក ត្រូវញាំទឹកក្តៅហើយត្រូវងូតទឹកក្តៅជាប់ជានិច្ច បេីអាចធ្វេីបាននោះជាការល្អ
៨- ម្ហូបអាហារ ត្រូវចំអិនអោយល្អ កុំញាំ ម្ហូបឆៅ បន្លែឆៅ អោយសោះ
៩- ចានឆ្នាំង ស្លាបព្រា សម កាំបិត ត្រូវលាងសំអាត និងមានអនាម័យល្អជានិច្ច។
ដូចនេះ ៩ ចំណុចខាងលើគឺជា New Normal Protoclols ដែលត្រូវអនុវត្តន៍ទាំងអស់គ្នា (រាប់ទាំងអ្នកបំរើការនូវសេវាផ្សេងៗ និងអ្នកបើកបរ) ប្រចាំថ្ងៃក្នុងជីវភាពរស់នៅNew Normal Life)។ ត្រូវផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ។ យើងទាំងអស់គ្នាមិនអាចដឹងបានថា មេរោគកូវីដ-១៩ នឹងចប់នៅពេលណាទេ ប៉ុន្តែការប្រកាន់ខ្ជាប់នូវ New Normal life នេះ អាចនឹងទប់ស្កាត់ការរីករាលដាលដ៏មានប្រសិទ្ធភាព ។ COVID-19 កំពុងបង្រៀនពិភពលោក អោយចាប់យក New Normal life នេះហើយ៕
ដោយ៖ សិលា