ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីលួចម៉ូតូតែមិនបានសម្រេចកាលពីវេលាម៉ោង១៧ និង០០នាទី                                                                                                                                                            ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និង២-ឈ្មោះ អ៊ុច ស្រីវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល  ផ្លូវបេតុង ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចម៉ូតូធូដេរបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនសាយ ភេទប្រុស  អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស(អង្គភាព៥៩៤) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

សម្ភារបាតប់ងគ្មាន រីឯសម្ភារបន្សល់ទុក  ម៉ូតូធូដេ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CO-6127 និងទូរទស្សន៍ខូច១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕                                                                                                                                                                                                        

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖