ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណ:ជិះម៉ូតូបុករថយន្តមួយគ្រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស​ម្នាក់ស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកភាគីរថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តនៅកន្លែងកើតហេតុ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨និង៣០នាទីយប់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ទល់មុខ​ស្ថានីយ៍​ជ​ញ្ចី​ង​ថ្លឹង​រថយន្ត​រលួសលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅចំណុចភូមិរលួសលិច ឃុំ​រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប​  ។​

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ១គ្រឿង បាន​ជិះ​មិន​ប្រកាន់​ស្តាំ ទៅបុក​ជាមួយ​រថយន្ត​កាមរី​មួយគ្រឿង​ទៀត បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង។ ចំណែក​ភាគី​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។

រថយន្ត​ក្នុង​គ្រោះថ្នាក់​នោះ ម៉ាក​តូយ៉ូតាកាមរី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ សៀមរាប ២C ៥២១៦ អ្នកបើកបរ​រត់​បាត់ ដោយ​បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុចកើតហេតុ​បាន​ទៅបុក​ជាមួយ នឹង​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ១AJ ៧៩៧៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ព្រីង សុ​ភេទ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គោគ​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់​នៅនឹងកន្លែង ដោយ​គាត់​បើកបរ​ពី​ទិស​កើត​ទៅ​លិច មិន​ប្រកាន់​ស្តាំ​។​  ​

ក្រោយមកសមត្ថកិច្ចជំនាញបានទៅដល់វាស់វែងរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តនិងម៉ូតូបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំ​ការដោះស្រាយ​តាមច្បាប់នៅពេលក្រោយ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖