ព័ត៌មានទាន់ហេតុការណ៍៖

Judd Trump ត្រូវប៉ះ Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រជើងឯកឆ្នាំ២០២០នៅអង់គ្លេស

ចែករំលែក៖

កីឡាករស្នូកឃ័រលំដាប់លេខពិភពលោក Judd Trump បានយកឈ្នះកីឡាករ Lu Ning របស់ចិនក្នុងលទ្ធផល ៦-២ ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេស ដោយត្រូវប៉ះជាមួយកីឡារជម្រើសជាតិអូស្ត្រាលី Neil Robertson ។

លោក Trump អាយុ៣១ឆ្នាំរបស់អង់គ្លេសបានលើកពានរង្វាន់នេះកាលពី៩ឆ្នាំមុនហើយឡើងមកប៉ះជាមួយកីឡាករ Robertson ដែលបានឈ្នះកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ។ Robertson បានធ្វើឱ្យមានភាពអស្ចារ្យ ក្នុងជ័យជម្នះ ៦-២ លើកីឡាករ Zhou Yuelong បស់ចិន

កីឡាករ Judd Trump បានប្រាប់ទូរទស្សន៍ BBC ថាវាពិតជាល្អណាស់ក្នុងការទទួលបានជ័យជំនះ ប៉ុន្តែវាពិតជាមានការប្រយុទ្ធខ្លាំងណាស់ខ្ញុំមិនបានលេងអស្ចារ្យទេ ប៉ុន្តែធ្វើបានល្អជាមួយគូប្រកួតសង្ឃឹមថាខ្ញុំនឹងទទួលបានជ័យជម្នះពីសមត្ថភាពសម្រាប់វគ្គផ្តាច់ព្រ័ត្រ”។

ចំណែកកីឡាករលំដាប់ទី៣ពិភពលោក Robertson វិញបាននិយាយថាវាពិតជាល្អណាស់ ខ្ញុំពិតជាមិនបានធ្វើឱ្យមានកំហុសអ្វីទាំងអស់នៅក្នុងការប្រកួតទាំងមូលខ្ញុំរង់ចាំ ដំណាក់កាលដំបូងនៃការក្លាយជាកីឡាករកំពូលគឺត្រូវប្រើដើម្បីឈ្នះជើងឯងសម្រាប់អាជីពរបស់ខ្ញុំ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេសឆ្នាំ២០២០នេះនឹងធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍នេះក្នុងទីក្រុងឡុង ដែលជាការប្រកួតដោយបិទទ្វារ និងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាមានចំនួនកំណត់ប៉ុណ្ណោះដោយ៖ភារៈ

 


ចែករំលែក៖