ព័ត៌មានទាន់ហេតុការណ៍៖

Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona

ចែករំលែក៖

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែប្រឈមមុខនឹងការញុំាញីដោយសាររបួសម្តងទៀត បន្ទាប់ពីរូបគេរងរបួសសរសៃពួរកាលពីប្រកួតកាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់ Livescore កាលពីម្សិលមិញ។

កីឡាករជម្រើសជាតិបារាំងរូបនេះត្រូវបានដូរចេញក្នុងតង់ទីក្នុងលទ្ធផល២-១ នៅក្របខ័ណ្ឌ La Liga របស់ Barcelona កាលពីថ្ងៃសៅរ៍ដោយចាញ់ក្រុម Cadiz នៅក្រៅទឹកដី

ក្លិប Barcelona បានបញ្ជាក់ពីព័ត៌មាននេះនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ការវិលត្រឡប់របស់គាត់នោះទេ។

Dembele បានរងរបួសយ៉ាងធ្ងន់ធ្ងរចាប់តាំងពីចូលរួមជាមួយ Barcelonaពីក្លិប Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃ១០៥លានផោន កីឡាករវ័យ២៣ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតក្នុងលីគកំពូលអេស្ប៉ាញចំនួនលើកនៅក្នុងរយៈពេលនេះ ពោលគឺមានបញ្ហារបួសជាប់ជាប្រចាំកាលពីរដូវកាល២០១៩-២០២០ ។

ក្នុងចំណោមការប្រកួតទាំង៧នៅ La Liga គឺ Dembele បានចាប់ផ្តើមតាំងពីរដូវកាលមុនជាមួយ Barcelona ដោយឈ្នះ៣ ចាញ់៣ និងស្មើ១ ។អត្រានៃការឈ្នះនោះ៤៣ភាគរយកើនឡើងដល់៦៣ភាគរយនៅក្នុង៤១ប្រកួតដែលខ្សែប្រយុទ្ធរូបនេះ លេងគឺឈ្នះចាញ់និងស្មើ៨ ។

ក្លិប Barcelona ដែលបានចាប់ផ្តើមរដូវកាលលីគដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល៣៣ឆ្នាំ ហើយពេលនេះមានកីឡាករសំខាន់ៗមួយចំនួនមានបញ្ហារបួសដូចជា Gerard Pique, Ansu Fati, Sergi Roberto និងSamuel Umtiti ប៉ុន្តែក្រោមការដឹកនាំរបស់លោក Ronald Koemanក្រុមនេះបានចាប់ផ្តើមការប្រកួតល្អក្នុងក្របខ័ណ្ឌ Champions League ដោយបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយ៖ភារៈ


ចែករំលែក៖