ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

ចែករំលែក៖

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី​៦ខែធ្នូ​បានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។
ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ។ វ៉ាក់សាំងនោះត្រូវបានឥណ្ឌូនេស៊ីធ្វើតេស្តតាំងពីខែសីហាមកម៉្លេះ ឃើញថាមានប្រសិទ្ធភាពនិងសុវត្ថិភាពល្អ។
សារព័ត៌មានChannel News Asia (CNA) បានដកស្រង់សម្តីប្រធានាធិបតីJoko Widodoបញ្ជាក់ថា រដ្ឋាភិបាលនឹងទទួលបានវ៉ាក់សាំង​១,៨លានដូសបន្ថែមទៀតនៅក្នុងខែមករាឆ្នាំ​២០២១។
វ៉ាក់សាំង​របស់ក្រុមហ៊ុន​Sinovac បានសាកល្បងដំណាក់កាលចុងក្រោយនៅក្នុងប្រទេសប្រេស៊ី​លនិងតួកគីផងដែរ ហើយលទ្ធផលពីការធ្វើតេស្តនៅក្នុងប្រទេសប្រេស៊ីលនឹងត្រូវប្រកាសនៅពាក់កណ្តាលខែធ្នូនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ីបន្តទៀតថា នៅក្នុងខែធ្នូឆ្នាំ​២០២០នេះ ឥណ្ឌូនេស៊ីនឹងទទួលបានវត្ថុធាតុដើម សម្រាប់ផលិតវ៉ាក់សាំង១៥លានដូស និងវត្ថុធាតុដើមសម្រាប់ផលិត​៣០លានដូសទៀតនៅខែមករាឆ្នាំ​២០២១៕ដោយ៖ធី រីណា


ចែករំលែក៖