ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឃាត់ខ្លួនជនជាតិចិន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង០០ និង១០នាទីឈានចូល ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្សារថៃហួត ផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន៖

ទី១-ឈ្មោះ វ័ង ចុងអុី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ទី២-ឈ្មោះ ជីង អុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន) ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន រថយន្ត១គ្រឿងម៉ាកឡិចស៊ីសLX៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ2Q-6666 និងកាំភ្លើងខ្លី១ដើមម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 បង់១ គ្រាប់៨គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖