ភ្នំពេញ ៖ ថយន្តប្រភេទដឹកជញ្ជូន ២,៥តោន ចំនួន០១គ្រឿង ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកត្រូវបានប្រគល់ជូនដល់សាលានាយទាហានសកម្ម(ត្មាតពង) នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ។
លោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម, ថ្នាក់ដឹកនាំសាលា ព្រមទាំងយោធាចារ្យ និងនិស្សិតនាយទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភរថយន្តនេះ ដើម្បីប្រើប្រាស់បម្រើឲ្យកិច្ចការងារប្រចាំថ្ងៃរបស់សាលា ក៏ដូចជាបម្រើដល់ការងារដឹកជញ្ជូនផ្សេងៗក្នុងអង្គភាពសាលាទាំងមូលផងដែរ៕
ដោយ៖សិលា