ព័ត៌មានទាន់ហេតុការណ៍៖

មី​យ៉ាន់​ម៉ា៖​ ក្លាយជា​ប្រទេស​ទី​៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​១០​ម៉ឺន​នាក់ និងអ្នកស្លាប់​ឡើងដល់​២១៣២​នាក់​

ចែករំលែក៖

អន្តរជាតិ៖ ​​គិតត្រឹមព្រឹកថ្ងៃអង្គារ ទី ខែធ្នូនេះ មីយ៉ាន់ម៉ា បានក្លាយជាប្រទេសទី នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី និងហ្វីលីពីនដែលមានករណីឆ្លងកូវីដ​-១៩ លើស១០ម៉ឺនករណី

ជាក់ស្តែងកាលពីម្សិលមិញ មីយ៉ាន់ម៉ារកឃើញ១២៧៦ករណីបន្ថែម ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជាង១០ម៉ឺនករណី រីឯអ្នកស្លាប់ឡើងដល់២១៣២នាក់ និងជិតម៉ឺននាក់បានជាសះស្បើយ នៅឥណ្ឌូណេស៊ី ករណីឡើងជាង៥៨ម៉ឺន (​ស្លាប់ជិត១៨០០០នាក់​) និងហ្វីលីពីន មានជាង៤៤ម៉ឺនករណី(​ស្លាប់ជាង៨៥០០នាក់​)​

សូមជម្រាបថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានករណីឆ្លងច្រើនបន្ទាប់ពីមីយ៉ាន់ម៉ា គឺម៉ាឡេស៊ី (​ជាង៧៤០០០ករណី​), សិង្ហបុរី (​ជាង៥៨០០០ករណី​)​ ថៃមាន៤១០៧ករណី វៀតណាម ១៣៦៧ករណី កម្ពុជា៣៥០ករណី ព្រុយណេ១៥១ករណី ឡាវ ៤១ករណី និងទីម័ខាងកើត៣១ករណី

ករណីជាច្រើនបានជាសះស្បើយ ខណៈ កម្ពុជា ឡាវ និងទីម័ខាងកើត មិនមានករណីស្លាប់នោះឡើយ

គួរបញ្ជាក់ថា នៅលើពិភពលោកទាំងមូល ករណីឆ្លងឡើងជិត៦៨លាន ក្នុងនោះស្លាប់ជាង.៥៥លាននាក់ និងសះស្បើយជាង៤៧លាននាក់សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ី មានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុតដោយ៖ស តារា


ចែករំលែក៖