ភ្នំពេញ, នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន “នគរវត្ត” និង “នគរដ្រេហ្គន” បានបរិច្ចាគថវិកា១ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាសចូលរួមចំណែកបរិច្ចាគរបស់ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន “នគរវត្ត” និង “នគរដ្រេហ្គន” បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
ដោយ, សុខ ខេមរា