ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាសម្រុកនាំចេញដំឡូងមីស្រស់ ទៅកាន់ទីផ្សារប្រទេសវៀតណាមយ៉ាងច្រើនក្នុងមួយថ្ងៃមួយថ្ងៃ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករកម្ពុជា ដាំដុះលើដំណាំកសិឧស្សាហកម្មក្នុងឆ្នាំនេះ គឺមានទីផ្សារ និងមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ បើទោះបីជាលើសកលលោក ប្រទេសជិតខាងជាមិត្ត នឹងប្រទេសកម្ពុជាយើង កំពុងប្រឈមនឹងជំងឺកូវីដ19 យ៉ាងណាក៏ដោយ ក៏កម្ពុជាយើងបាននាំកសិផលទៅកាន់ទីផ្សារវៀតណាមយ៉ាងច្រើនខុសពីពេលមុន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ បានថ្លែងយ៉ាងដូច្នេះថា យោងតាមរបាយការទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ គិតចាប់ពីថ្ងៃទី០១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន) ។ ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេរភាគីដារ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន) រីឯតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម ៕

ដោយ, សិលា


ចែករំលែក៖