ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមអាមេរិកច្រានចោលច្បាប់ហាមប្រាមទិកតុករបស់លោកត្រាំ

ចែករំលែក៖

ពេលថ្មីៗនេះ មានចៅក្រមទីពីរហើយរបស់អាមេរិកបានចេញសាលក្រមស្នើក្រសួងពាណិជ្ជកម្មអាមេរិកបញ្ឈប់ច្បាប់ហាមប្រាម បណ្តាញវីដេអូសង្គម ទិកតុក TikTok ។
កាលពីខែសីហា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បាន ចេញបញ្ជាទប់ស្កាត់ទំនាក់ទំនង រវាងក្រុមហ៊ុនមេពីរផ្សេងគ្នារបស់ទិកតុក និង វីឆាត(TikTok និង WeChat)គឺក្រុមហ៊ុន ByteDanceនិងTencent ។ លោកត្រាំធ្លាប់បានប្រកាសថា បណ្តាញសង្គម ទិកតុកនិង វីឆាតស្ថិតនៅក្នុងបញ្ជីនៃការប្រកាសអាសន្នជាតិដោយបារម្ភពីផលប៉ះពាល់ដល់សន្តិសុខជាតិនិងរឿងសម្ងាត់របស់អាមេរិក។
នៅពេលនេះចៅក្រម លោក Carl Nichols បានលើកឡើងថា «រដ្ឋាភិបាលកំពុងតែធ្វើហួសព្រំដែននៃច្បាប់សន្តិសុខជាតិ ។ លោកបន្តទៀតថា ពលរដ្ឋអាមេរិកនៅតែទាញយកបណ្តាញវីដេអូសង្គមមកប្រើប្រាស់កម្សាន្តនៅក្នុងខែវិច្ឆិកា។
កាលពីថ្ងៃទី៣០ខែតុលា ចៅក្រមរដ្ឋ Pennsylvania ក៏បានកាត់ក្តីឲ្យ ទិកតុកជាអ្នកឈ្នះក្នុងការប្តឹងផ្តល់រដ្ឋាភិបាលរបស់លោកត្រាំនិង បណ្តាញវីដេអូសង្គមទិកតុក។ សាលក្រមក៏បានសម្រេចហាមប្រាមក្រសួងពាណិជ្ជកម្មបិទបណ្តាញសង្គមទិកទុកនេះផងដែរ នៅក្នុងខែវិច្ឆិកា។
អ្នកនាំពាក្យបណ្តាញវីដេអូសង្គមទិកតុកបានឲ្យដឹងថា«យើងពិតជាសប្បាយរីករាយដែលតុលាការចេញសាលក្រមប្រឆាំងនឹងច្បាប់ហាមប្រាមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ យើងនឹងខិតខំកសាងបណ្តាញវីដេអូសង្គមទិកតុកនៅអាមេរិក ក្លាយទៅជា(ផ្ទះមានសមាជិកអាមេរិក១០០លាននាក់)៕ដោយ៖ធី រីណា

 

 


ចែករំលែក៖