ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំក៏ទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាសាធារណៈដែរ មិនអោយចាញ់អតីតប្រធានាធិបតីអាមេរិកនោះទេ

ចែករំលែក៖

អាមេរិក៖ មន្រ្តីសេតវិមានអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាសាធារណៈ បន្ទាប់ពីអតីតប្រធានាធិបតីទាំងបីរូប រួមមាន លោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប់ប៊ែលយូ ប៊ូស និងលោក ប៊ីល គ្លីនតុន  ក៏ដូចជាប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដ៊ិន ស្ម័គ្រចិត្តទទួលសាកល្បងលើការចាក់វ៉ាក់សាំងនេះ។មន្ត្រីជាន់ខ្ពស់​នៅសេតវិមាន បាន​លើកឡើងដូច្នេះថា៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើអ្វីៗ ដែលអ្នកជំនាញគិតថាជាវិធីល្អបំផុត ក្នុងការផ្តល់ទំនុកចិត្តលើប្រសិទ្ធិភាពនៃវ៉ាក់សាំងកូវីដ១៩ តែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើការប្រើប្រាស់វ៉ាក់សាំងលើលោក ត្រាំ នឹងមានប្រសិទ្ធិភាព ឬប្រតិកម្មយ៉ាងណានោះទេ ព្រោះថាលោកធ្លាប់បានយកឈ្នះជំងឺ និងមានប្រព័ន្ធភាពស៊ាំម្តងរួចមកហើយ។មន្ត្រីជាន់ខ្ពស់ ធ្វើការនៅសេតវិមានអាមេរិកគួររម្លឹកផងដែរថា លោក ដូណាល់ ត្រាំ និងភរិយា ធ្លាប់ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ១៩ កាលពីដើមខែតុលាកន្លងទៅ ក្នុងនោះលោក ត្រាំ ក៏ត្រូវបានគេបញ្ជូនទៅព្យាបាលមួយរយៈខ្លី នៅឯមន្ទីរពេទ្យ Walter Reed មុនពេលប្រកាសវិលត្រឡប់មកកាន់សេតវិមាន និងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនឡើងវិញ៕


ចែករំលែក៖