ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យយុវជនម្នាក់លែងស្គាល់ឪពុកម្តាយបង្កអុកឡុកបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ដោយសារតែប្រេីប្រាស់គ្រឿងញៀនជាប្រចាំនោះធ្វើឱ្យលែងស្គាល់ឪពុកម្តាយ ហើយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដេីររករឿងគេឯងទេីបម្តាយទ្រាំលែងបានសម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនញៀនថ្នាំនេះកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ២០២០​ នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
ជនសង្ស័យឈ្មោះឡូត​ ប៊ុន​ថុន​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ស្ទេីរជារៀងរាល់ថ្ងៃយុវជនខាងលេីតែងតែបង្កអុកឡុកក្នុងគ្រួសារ វាយបំផ្លាញទ្រព្យសម្បត្តិនិងរករឿងគេឯង​ ព្រោះតែឥទ្ធិពលនៃគ្រឿងញៀន​។ លុះមកដល់ថ្ងៃកេីតហេតុដោយទ្រាំនិឹងទង្វេីរបស់កូនលែងបានទេីបម្តាយទៅប្តឹងសមត្ថកិច្ចសុំឱ្យឃាត់ខ្លួនកូនយកទៅសួរនាំតែម្តង។

នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនអស់រយៈពេល៦ឆ្នាំមកហេីយ។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការបន្ត៕

ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖