កម្លាំងសន្តិសុខអុីរ៉ង់បានចាប់ខ្លួន ជនសង្ស័យជាច្រើនរូប ជាប់ពាក់ព័ន្ធការធ្វើឃាតបិតាបច្ចេកវិទ្យាបរមាណូរបស់អុីរ៉ង់ លោក Mohsen Fakhrizadeh។
ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពេលកម្លាំងសន្តិសុខ អុីរ៉ង់ បានកំណត់អត្តសញ្ញាណជនសង្ស័យមួយចំនួនចូលរួម ធ្វើឃាតលោកMohsen Fakhrizadeh ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មានISNA របស់អុីរ៉ង់កាលពីថ្ងៃទី ៨ខែធ្នូ លោក Hossein Amir Abdullahian ជំនួយការពិសេស ទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ប្រធានរដ្ឋសភាអុីរ៉ង់បានបញ្ជាក់ថា អ្នកដែលនៅពីក្រោយការធ្វើឃាត អ្នកឯកទេសវិទ្យាសាស្ត្របរមាណូអុីរ៉ង់ ហើយអុីរ៉ង់នឹងតបតវិញសមស្របបំផុត។
លោកHossein Amir Abdullahian មិនបានបញ្ជាក់ថា ជនសង្ស័យរូបណាខ្លះត្រូវបានចាប់ខ្លួននោះឡើយ ហើយមានប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននោះដែរ គឺរក្សាជារឿងសម្ងាត់រហូតដល់ការស្រាវជ្រាវបានបញ្ជប់។
កាលពីថ្ងៃទី២៧ខែវិច្ឆិកា ក្បួនរថយន្តរបស់លោក Fakhrizadeh រងការធ្វើឃាតនៅស្រុកAbsard ជាយក្រុយភាគខាងកើតរដ្ឋធានីតេអុីរ៉ង់។ រដ្ឋាភិបាលអុីរ៉ង់ បានទម្លាក់កំហុសទៅលើអុីស្រាអែលជាអ្នកវាយប្រហារ ហើយកាំភ្លើងដែលបាញ់សម្លាប់អ្នកវិទ្យាសាស្ត្រ គឺផលិតក្នុងប្រទេសអុីស្រាអែល៕ដោយ៖ធី រីណា