ខេត្តកណ្ដាល៖ ករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រ ក្រុមហ៊ុន ញូ អុីមេជីណេសិន លីមីតធីត ត្រូវបានរលត់នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តកណ្ដាលនៅមុននេះបន្តិច។
សមត្ថកិច្ចបានបញ្ជាក់ថា រោងចក្រកើតហេតុខាងលើ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជារោងចក្រកែច្នៃឈើ ធ្វើគ្រឿងសង្ហារឹម។ ករណីអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ៩ គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ៣គ្រឿង រថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន ៣ គ្រឿង ក្រសួងមហាផ្ទៃចំនួន ៣ គ្រឿង ក៏បានទប់ស្ថានភាពរលត់ទាំងស្រុង។
សូមបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះរោងចក្រក្រុមហ៊ុន ញូ អុីមេជីណេសិន លីមីតធីត បានកើតឡើងកាលពីវេលាម៉ោង ៩និង ២០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ហើយបានអន្តរាគមន៍ពន្លត់ចប់ជាស្ថាបពរនៅវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ស្អាង ជ័យ