ព័ត៌មានទាន់ហេតុការណ៍៖

Facebook របស់ លោក ឯម ច័ន្ទមករា ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងបានទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច គណនី Facebook របស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឈ្មោះថា «Em Chan Makara» ត្រូវបានជនអនាមិកលួច (hack) យកទៅគ្រប់គ្រង នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់លោក ឯម ច័ន្ទមករា អោយអង្គភាព នគរដ្រេហ្គន មុននេះបន្តិច។ 

លោក ឯម ច័ន្ទមករា តាមរយៈ អង្គភាព នគរដ្រេហ្គន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ប្រសិនបើមាននរណាម្នាក់បានយក Facebook ទាក់ទងក្នុងភាពមិនប្រក្រតីណាមួយ ដោយសារតែពេលនេះ លោកពុំអាចទទួលខុសត្រូវបានឡើយ។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានថ្កោលទោសចំពោះជនអនាមិកដែលបាន Hack ហ្វេសប៊ុករបស់លោក ហើយអំពាវនាវដល់សមត្ថកិច្ចជំនាញឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស៕

ដោយ៖ សិលា


ចែករំលែក៖