នាវាផ្ទុកយន្តហោះថ្មីរបស់បារាំង មានចំណុះដល់ទៅ៧ម៉ឺនតោន មានប្រវែង៣០០ម៉ែត្រ គឺធំជាង១,៥ដង នៃនាវាផ្ទុកយន្តហោះ Charles de Gaulle។ នាវាផ្ទុកយន្តហោះថ្មីដើរដោយថាមពលបរមាណូ ហើយនៅឆ្នាំ២០៣៨ នឹងប្រើប្រាស់ជំនួសនាវាCharles de Gaulle ។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នៅថ្ងៃទី៨ខែធ្នូបានប្រកាសថានាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូគឺជាផ្នែកមួយយ៉ាងសំខាន់របស់បារាំង ដើម្បីកាត់បន្ថយការបំពុលបរិយាកាស។ នាវាផ្ទុកយន្តហោះបច្ចុប្បន្នគឺប្រើប្រាស់ថាមពល diesel។ នាវាផ្ទុកយន្តហោះ Charles de Gaulle មានប្រវែង 261,5m ទទឹង64,36m ចំណុះ៤២ពាន់តោន បានដាក់ឲ្យប្រើប្រាស់នៅខែខែមេសាឆ្នាំ១៩៨៩ ។
មានប្រសាសន៍នៅក្នុងទីតាំង បរមាណូស្ថិតនៅក្នុងស្រុក Le Creusot, Burgundy ប្រធានាធិបតីម៉ាក្រុង បានលើកឡើងថា វិស័យឧស្សាហកម្ម ថាមពលបរមាណូរបស់បារាំង គឹជា មូលដ្ឋានគ្រិះនិងជាសិទ្ធិស្វ័យការពាររបស់បារាំង។
ដើម្បីផលិតបាននាវាផ្ទុកយន្តហោះដ៏ទំនើប បារំាងនឹងត្រូវចំណាយប្រាក់យ៉ាងតិច៨,៥ពាន់លានដុល្លារអាមេរិក ៕
ដោយ៖ធី រីណា