ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាស្គូបពី​ បោលបុកម៉ូតូស៊ុយហ្សូគី​វីវ៉ា​ នៅផ្លូវ៦០ម៉ែត្រពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យក្មេងចាស់៥នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានជិះម៉ូតូហុងដាស្គូបពីមួយគ្រឿងយ៉ាងលឿន​ ហើយជ្រុលទៅបុកម៉ូតូស៊ុយហ្សូគី​ វីវ៉ា​ ជិះដោយប្ដីប្រពន្ធនិងកូនមានគ្នា៤នាក់​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរលាត់មុខមាត់​ និងខ្លួនប្រាណចេញឈាមតែ​រងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមផ្លូវ៦០ម៉ែត្រ​ កែងផ្លូវបេតុងគ្មានលេខ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។ 

 តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ​ គេឃើញបុរសម្នាក់​ រួមទាំងប្រពន្ធនិងកូនៗមានគ្នា៤នាក់​ បានជិះម៉ូតូមួយគ្រឿងម៉ាក​ SUZUKI Viva ពណ៌ក្រហម​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1I-9698 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូង​ ខណៈមកដល់កន្លែងកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងចូលផ្លូវបេតុង​ តែពេលឆ្លងជិតផុតក៏មានយុវជនម្នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ hongda scoopy ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 1AG-0284 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន​ហើយមិនប្រយ័ត្នក៏បានបុកម៉ូតូ SUZUKI Viva កំពុងឆ្លងផ្លូវចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យមនុស្សដួលត្រណួកត្រណែលពេញផ្លូវ​ និងអ្នករលាត់មុខមាត់​ទាំងខ្លួនប្រាណ​( តែស្រាល)​ រីឯម៉ូតូ SUZUKI Viva រងការខូចខាតតិចតួច​ ក៏ប៉ុន្តែម៉ូតូ hongda scoopy​ រងការខូចខាតយ៉ាងដំណំ​ ។ 

​ក្រោយកើតហេតុ​ ភាគីទាំងពីរបាននិយាយដោះស្រាយគ្នាមួយសន្ទុះ​ ដោយមានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋជាច្រើនបានជួយសម្របស្រួលផងនោះ​ ក៏យល់ព្រមយកម៉ូតូទៅជួសជុល​ និងលាងរបួសរាងៗខ្លួន​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖