ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រីចំនួន៥នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្សយ័ពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន៥នាក់ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីបង្ក្រាបបានកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ម៉ិញ ថន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
២-ឈ្មោះ តូច ណាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៣-ឈ្មោះ មាន គឹមហ៊ាង ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
៤-ឈ្មោះ យុត ហៀត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់ ១ ក្រុងព្រះសីហនុ។
៥-ឈ្មោះ សន ពេជ្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
*វត្ថុតាងរួមមាន ម្សៅថ្នាំញៀនចំនួន១២ កញ្ចប់, ទូរសព្ទ័៣គ្រឿង ,ម៉ូតូ១គ្រឿង និងសម្ភារពាក់ពន្ធ័មួយចំនួនទៀត ៕ឆ្លាម សមុទ្រ


ចែករំលែក៖