ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់បេីកបុករថយន្តកាមរីបាឡែនដាច់កង់ពីមុខខាងឆ្វេងខ្ទេច​ រួចបេីកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកាមរីបាឡែនមួយគ្រឿង​ ត្រូវរថយន្តដឹកខ្សាច់ធុនធំមិនចាំស្លាកលេខ​ បេីកបុកដាច់កង់ខាងឆ្វេង​រងការខូចខាតយ៉ាងដំណំ​ រួចបេីកគេចបាត់​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ជាង​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ តាមសម្ដីបុរសម្នាក់ដែលជាអ្នកបកប្រែភាសាចិនបានប្រាប់ថា​ មុនពេលកេីតហេតុ​ ស្ត្រីម្នាក់ជាជនជាតិចិន​ បានបេីករថយន្តម៉ាក​ Toyota camry LE ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2Q-1400 ធ្វេីដំណេីរម្នាក់ឯង​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជេីងមកត្បូងបំណងទៅក្រុងតាខ្មៅ​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងមិនចាំស្លាកលេខ​ បានធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនលឿន​ រួចបានបុករថយ​ន្ត​camry LE ពីចហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង​ បណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត​ និងរងការខូចខាតយ៉ាងដំណំ​ ចំណែកឯរថយន្តបង្កដឹកខ្សាច់បានបេីករត់គេចបាត់​ ក៏ជាសំណាងល្អក្នុងករណីនេះមិនបង្កឲ្យនរណាម្នាក់រងរបួស​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់​រួចពិនិត្យឃេីញថា​ ករណីនេះមិនបង្កឲ្យមនុស្សរងរបួស​ និងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ក៏ដូចជាពុំមានការប្ដឹងផ្ដល់ពីភាគីរងគ្រោះទេីបត្រឡប់ទៅវិញ​ ទុករថយន្តឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖