ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មអណ្តូងប្រេងពីរកន្លែងក្នុងពេលតែមួយនៅអុីរ៉ាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ខែធ្នូ​បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងថាមពលប្រេងអុីរ៉ាក់​បានឲ្យដឹងថា មានអណ្តូងប្រេង​ចំនួនពីរកន្លែង​នៅជាយក្រុង Kirkuk ភាគខាងជើងប្រទេសអុីរ៉ាក់​ មានការវាយប្រហារបណ្តាឲ្យឆាបឆេះយ៉ាងខ្លាំង។​ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០។
ក្រសួងថាមពលប្រេងអុីរ៉ាក់បានប្រកាសថា មានកន្លែងស្តុកប្រេង​២កន្លែងត្រូវឆាបឆេះ នៅយប់ថ្ងៃទី ៩ខែធ្នូ ដោយការវាយប្រហារពីក្រុមភេរវកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា​ក្រុមភេរវកម្មណាវាយប្រហារឡើយ។ អណ្តូងប្រេងដែលរងការវាយប្រហារគឺស្ថិតនៅ​តំបន់Khabbaz ។
ក្រសួងថាមពលប្រេងបានបញ្ជាក់ថា​ ការវាយប្រហារខាងលើ​មិនធ្វើឲ្យប៉ះពាល់ដល់​សកម្មភាពខួងប្រេង នោះឡើយ គឺក្នុងមួយថ្ងៃ​ខួងបាន​២៥០០០ បារ៉ែល។ ចំណែកអណ្តូងប្រេងដែលឆេះនោះ​​ ខួងបានតែ​២០០០បារ៉ែលប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ។ ដូច្នេះមិនធ្វើឲ្យប៉ះពាល់ខ្លាំង​ដល់សកម្មភាពខួងប្រេងឡើយ។
សារព័ត៌មានShafaq របស់អុីរ៉ាក់បានផ្សាយថា ​តាមកម្លាំងសន្តិសុខក្នុងតំបន់ ក្រុមភេរវកម្មដែលវាយប្រហារអណ្តូងប្រេងខាងលើគឺជាក្រុម រដ្ឋអ៊ិស្លាម​៕ដោយ៖ធី រីណា


ចែករំលែក៖