ព័ត៌មានទាន់ហេតុការណ៍៖

មិនចេះយោគយល់គ្នាសោះ!! អ្នកភូមិផងរបងជាប់គ្នាឈ្លោះគ្នារឿងចាក់បេតុងមុខផ្ទះ​ ត្រូវអាជ្ញាធរខណ្ឌដង្កោចុះដោះស្រាយ​ និងត្រូវប្ដឹងផ្ដល់គ្នាបន្តទៅសមត្ថកិច្ចជំនាញបន្ថែម

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមបណ្ដាញសង្គម​មួយមានឈ្មោះថា​ (ស៊ែរមួយចែកគ្នាមើល)​បានបង្ហោះវីដេអូ​ ស្តីពីករណីជម្លោះរឿងចាក់បេតុងមុខផ្ទះខ្ពស់ជាងគ្នា ខាងណាខុស ខាងណាត្រូវ?  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ហេីយភ្លាមៗក៏ត្រូវបានលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ រលួស​ បានអញ្ចេីញភាគីទាំងពីរមកសម្របសម្រួលគ្នា​ ក៏ប៉ុន្តែភាគីទាំងពីរមិនសះជាគ្នានោះទេ​ ទេីបនៅព្រឹកថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០២០​ សមត្ថកិច្ចបានអញ្ចេីញភាគីទាំងពីរមកសម្របសម្រួលគ្នាម្ដងទៀតនៅតែមិនសះជា​គ្នា រហូតដល់នគរបាលប៉ុស្ដិ៍រដ្ឋបាលរលួស​កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីដោះស្រាយបន្ត​ ទៀត។ 

   ជាមួយគ្នានោះ​ លោកស្រី​ គឹម​ ញឹប​ អភិបាលខណ្ឌដង្កោ​ បានផ្ញេីសារតបប្រាប់ក្រុមការងារកាសែតនគរវត្តយេីងតាមរយៈ​ Telegram មកថា​ ករណីនេះ​ រដ្ឋបាលខណ្ឌបានចុះណែនាំនិងធ្វេីកំណត់ហេតុផ្អាកការចាក់សាបរំលោភផ្លូវសាធារណៈនិងឱ្យរុះរេីចេញវិញ​ ហើយភាគីម្ចាស់សំណង់ក៏បានឯកភាពយល់ព្រមរុះរេីវិញ ដែរ និងរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹង​ដល់សាធារណជនបានជ្រាបផងដែរ។ ដោយឡែកទាក់ទងនឹងទំនាស់បង្ករបួសស្នាម​  ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងបន្តនីតិវិធីដូចខាងលេី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖