ខេត្តស្វាយរៀង៖ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ចុះពិនិត្យធ្វេីបច្ចុប្បន្នភាពដេីម្បីស្វែងរកទិន្នន័យការប្រមូលផលរបស់កសិករចិញ្ចឹមត្រី និងកង្កែប ចំនួន៥៤គ្រួសារ នៅស្រុកស្វាយជ្រំនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀងបានអោយដឹងថាលោកបានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីបច្ចេកទេសខណ្ឌរដ្ឋបាលជលផល ចុះពិនិត្យធ្វេីបច្ចុប្បន្នភាពដេីម្បីស្វែងរកទិន្នន័យការប្រមូលផលរបស់កសិករចិញ្ចឹមត្រី និងកង្កែប ចំនួន៥៤គ្រួសារ ដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្តល់កូន ត្រី កូនកង្កែប តង់ ចំណី វីនតាមី កាលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ កន្លងមក នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ក្នុងកំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកបន្តថាផ្នែកវារីវប្បកម្ម ជាលទ្ធផល ប្រមូលផលរបស់កសិកររួមមាន គ្រួសារចិព្ចឹាមត្រីចំនួន ៣២ គ្រួសារ ប្រមូលផលសរុបបានចំនួន ៣២០០ kg ។
គ្រួសារចិញ្ចឹមកង្កែប ចំនួន ២២ គ្រួសារ ប្រមូលផលសរុប ចំនួន ១៧៦០ kg ។
ចំពោះផលត្រីកសិករបានប្រាប់ថា គាត់បានយកធ្វេីការកែឆ្នៃ ធ្វេីប្រហុក ត្រីលាក់ ហូបបណ្តេីរៗផង និងលក់ចេញផងដែល គ្រួសារចិញ្ចឹកង្កែប ក៏ដូចគ្រួសារចិញ្ចឹមត្រីដែល គាត់បានប្រាប់ថា គាត់លក់ផង ហូបផង ដែល ប្រជាកសិករគាត់បានប្រាប់បន្តទៀតថា ចំពោះគ្រួសារចិញ្ចឹមត្រីភាគច្រេីនគាត់ចង់ចិញ្ចឹមបន្ត តែគាត់ហូបមិនទាន់អស់ ហេីយខ្លះទៀតគាត់ថាមិនមានលុយទិញកូនត្រី និងចំណីទេ ។ ក្រុមការងារបាននែនាំអោយគាត់ដាក់កូនត្រីចិញ្ចឹមបន្តទៀតដេីម្បីបានហូបពេញមួយឆ្នាំ ។
ចំណែកផ្នែកផលិតកម្មនិងបសុព្យាបាល ជាលទ្ធផលរួមមាន
ផ្តល់ជំនួយបច្ចេកទេសចិញ្ចឹមគោបំប៉ន
ផ្សព្វផ្សាយជំងឺផ្តាសាយបក្សី តាមរយះផ្ទាំងរូបភាព។
ផ្តល់ជំនួយបច្ចេកទេស ផលិតកម្មដំណាំស្មៅចំណីសត្វ ការចិញ្ចឹមគោ លោក នាង សេង ដែលបានទទួលអំណោយមេគោចំនួន ០១ក្បាល ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ផ្តល់ជំនួយបច្ចេកទេសទៅ ការភ្ញាស់កូនមាន់ លោក វ៉ា សា វន់ ដែលបានទទួលអំណោយទូរភ្ញាស់ចំនួន០២គ្រឿង ផងដែរ៕
ដោយ៖ យឹម សុថាន