ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនជនភៀសខ្លួន​នៅលើពិភពលោក កើនឡើងជាង ៨០លាននាក់​

ចែករំលែក៖

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានប្រកាសថា ចំនួនជនភៀសខ្លួននៅលើពិភពលោកកើនឡើងជាង ៨០លាននាក់ គិតត្រឹមពាក់កណ្តាលឆ្នាំ​២០២០ក្នុងពេលដែលការឆ្លងរាលដាលកូ​វីដ​-១៩​​កាន់តែខ្លាំងពិបាកការពារ ជនភៀសខ្លួន។

តាមរបាយការណ៍របស់(UNHCR) ពលរដ្ឋរាប់សិបលាននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ទៅភៀសខ្លួនដោយសារតែ​អំពើហិង្សា សង្គ្រាមស៊ីវិលហើយការឆ្លងរាលដាលកូវីដ-​១៩​បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅរបស់ជនភៀសខ្លួន​។​
ចំនួន​ជនភៀសខ្លួន​
៨០លាននាក់អាចនឹងបន្តកើនឡើងប្រសិនបើពិភពលោកនៅតែមានសង្គ្រាមនោះ​។

ឧត្តមស្នងការអង្គការសហប្រជាជាតិ​លោកFilippo Grandi  ទទួលបន្ទុកជនភៀសខ្លួនបានលើកឡើងថា ចំនួនជនភៀសខ្លួនកើនឡើងទ្វេដង​ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកដោយសារតែសហគមន៍អន្តរជាតិមិនអាចរក្សាបានសន្តិភាព​ពិភពលោក​។ គិតត្រឹមដើមឆ្នាំ​២០២០ មានជនភៀសខ្លួន កើនឡើងដល់ទៅ​៧៩,លាននាក់។ ក្នុងចំណោមនោះមាន៤៥លាននាក់ភៀសខ្លួន ក្នុងប្រទេស

ប្រទេសដែលមានជនភៀសខ្លួនច្រើនក្នុងរយៈពេលចុងក្រោយនេះមាន ប្រទេស Syria, Mozambique, Somalia, សាធារណរដ្ឋCongo និង Yemen ។ តំបន់ដែលមានជនភៀសខ្លួនច្រើនជាងគេ គឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក​៕

ដោយ៖ធី រីណា


ចែករំលែក៖