ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ ក្រសួងសុខាភិបាល អំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ សូមពាក់ម៉ាស់រក្សានូវគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ សូមអំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ សូមរក្សានូវគម្លាតសុវត្ថិភាព ដោយសារយើងមានទីតាំងច្រើន ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអនុវត្តវិធានការសុខាភិបាល នៅពេលយកសំណាកជាលើកទី៣ ត្រូវពាក់ម៉ាស់ ត្រូវមានអាល់កុលលាងដៃ ហើយរក្សាគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃនៅពេលដែលយើងទៅធ្វើតេស្ត ហើយក្រសួងសុខាភិបាលមានគ្រូពេទ្យចាំជួយសម្របសម្រួលនៅគ្រប់ទីតាំងទាំងអស់។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញតារាងទីតាំងចំនួន៧កន្លែង សម្រាប់ការរៀបចំយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖

១៖ ផ្ទះសម្តេចពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក

២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក

៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក

៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក

៥៖ ផ្ទះឯកឧត្ដម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក

៦៖ ទីតាំងអង្គភាពភីឡុតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡុត និងក្រុមអង្គរក្សសម្តេចតេជោ

៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូង គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ខែធ្នូនេះ៕

ដោយ៖ សិលា


ចែករំលែក៖