ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកសារព័ត៌មាន ​៤២នាក់រងការសម្លាប់នៅក្នុងឆ្នាំ​២០២០

ចែករំលែក៖

តាមសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បានប្រកាសថា  មានអ្នកសារព័ត៌មាន​៤២នាក់​​ រងការសម្លាប់ ពេលកំពុងបំពេញការងារ​នៅក្នុងឆ្នាំ​២០២០​។ ជាមួយគ្នានេះមានអ្នកសារព័ត៌មាន​២៣៥នាក់ ត្រូវជាប់ឃុំ​ផងដែរ។

តាមសារព័ត៌មានBaophapluat.vn  នៅថ្ងៃទី១០ខែធ្នូបានផ្សាយថា​​ ប្រទេស និងដែនដី ដែលមានអ្នកសារព័ត៌មានរងការសម្លាប់ច្រើនបំផុតក្នុងឆ្នាំ​២០២០ មានដូចជា ម៉ិចស៊ីកូ ១៣ករណីប៉ាគីស្ថាន ករណី​​ អាហ្វហ្គានីស្ថាន​​ករណី  ឥណ្ឌាករណី អុីរ៉ាក់​ករណី និង នីហ្សេរីយ៉ា​ករណីដូចគ្នា។

សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) ចាប់ផ្តើមធ្វើស្ថិតិពីអ្នកសារព័ត៌មានរងការសម្លាប់ ជារៀងរាល់ឆ្នាំ ​មកដល់ឆ្នាំនេះ​គឺ​៣០ឆ្នាំហើយ​។ លោកស្រី Anthony Bellanger អគ្គលេខានៃសហព័ន្ធអ្នកកាសែតអន្តរជាតិ បានឲ្យដឹងថា «​ បើទោះបីមានការសម្លាប់អ្នកសារព័ត៌មានថយចុះ​ប៉ុន្តែ​ភាពគ្រោះថ្នាក់នៅតែមានពេលបំពេញការងារ​»

តាមតួលេខរបស់សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ)  បានបញ្ជាក់ថា ក្នុងរយៈពេល​៣០ឆ្នាំកន្លងមក មានអ្នកសារព័ត៌មាន សរុប 2.658 នាក់រងការសម្លាប់​។ របាយការរបស់(IFJ)  បានប្រកាសចំថ្ងៃទី​១០ខែធ្នូ​ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ បច្ចុប្បន្ន(IFJ)  ​មានសមាជិក​សែននាក់​មកពី​១៥០ ប្រទេសជុំវិញពិភពលោក​៕ដោយ៖ធី រីណា


ចែករំលែក៖