ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដាច់ចិត្តចង.កសម្លាប់ខ្លួនចោលប្រពន្ធនិងកូន៣នាក់​ ដោយបន្សល់ទុកពាក្យថា..

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិតជាមិននឹកស្មានដល់ថា​ បុរសម្នាក់ជាកម្មករសំណង់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក​ ស្លាប់ចោលប្រពន្ធនិងកូន៣នាក់​ បង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅជាប់បន្ទប់ជួល​ក្បែរគ្នា​ និង សមត្ថកិច្ចចុះមកពិនិត្យ​ កាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃព្រហស្បតិ៍​ ទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ សារេត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធ និងកូន ៣នាក់ រស់នៅស្រុកកំណើតឯខេត្តសៀមរាប​ ។ 

    តាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានប្រាប់ឲ្យដឹងថា​  មុនពេលកើតហេតុ​ ជនរងគ្រោះបានសំរាកនៅបន្ទប់ខាងក្នុង ហើយគាត់សំរាកនៅខាងក្រៅ​ ស្រាប់តែជនរងគ្រោះបានបិទភ្លើងរួចដើរចូលក្នុងបន្ទប់ទឹក ហើយគាត់ឆ្ងល់ឃើញចូលបន្ទប់ទឹកយូរក៏នាំគ្នាដើរទៅឃើញជនរងគ្រោះសរសេរអក្សរនៅកន្លែងគាត់សំរាក ថា(ខ្ញុំសុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ) រួចក៏នាំគ្នារត់ទៅមើលបន្ទប់ទឹកឃើញជនរងគ្រោះចង.ក​ និងខ្សែពីក្នុង​ ភ្លាមៗក៏នាំគ្នាច្រានចូលទៅឃើញថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកេីតហេតុតែម្ដង​ ។ 

    ក្រោយមក​សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហេីយបានសហការជាមួយខាងមន្ត្រីជំនាញកោសល្យវិច័យ​ ដេីម្បីពិនិត្យទៅលើសពជនរងគ្រោះ​ ចុងក្រោយទេីបមន្ត្រីជំនាញកោសល្យវិច័យបញ្ចាក់បានថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វេីអត្តឃាត​ ចង.កដោយខ្លួនឯងពិតមែន។​ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖