តំណាងរាស្ត្រអាមេរិក ឈ្មោះ Kyle Biedermann បានលើកសំណើ អំពាវនាវឲ្យបោះឆ្នោតប្រជាមតិ ស្តីពីការផ្តាច់រដ្ឋតិចសាស់ ចេញពីទឹកដីអាមេរិកទៅជារដ្ឋឯករាជ្យមួយ។
លោក Kyle Biedermann បានបញ្ជាក់ថា« រដ្ឋាភិបាលសហរដ្ឋអាមេរិក បាត់បង់ការគ្រប់គ្រងហើយមិនអាចតំណាងឲ្យពលរដ្ឋតិចសាស់នោះឡើយ។ ទាំងនោះហើយយើងនឹងស្នើឲ្យបោះឆ្នោតប្រជាមតិរបស់ពលរដ្ឋតិចសាស់ស្តីពីការផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យ»។
ការលើកឡើងរបស់លោកទទួលបានការគាំទ្រពី ពលរដ្ឋតិចសាស់។ លោក Daniel Miller ក៏បានបង្ហាញពីគម្រោងឯករាជ្យតាំងពី២០ឆ្នាំមុនមកម៉្លេះ ហើយពេលនេះ ការចង់បានស្វ័យភាពកាន់តែច្បាស់ក្រោយថ្នាក់ដឹកនាំនយោបាយអាមេរិកមិនចុះសម្រុងនឹងគ្នា។
លោក Kyle Biedermann បានបញ្ជាក់ថាពលរដ្ឋតិចសាស់ ពិតជានឿយហត់ខ្លាំងណាស់ដែលត្រូវរស់នៅក្រោមច្បាប់ដ៏តឹងតែង១៨០.០០០ សន្លឹក ។ ច្បាប់ទម្លាប់បានរៀបរៀងដោយស្ថាប័នផ្សេងគ្នាចំនួន៤៤០ និងមន្ត្រី ២,៥លាននាក់ដឹកនាំដោយមិនឆ្លងកាត់ការបោះឆ្នោត ប្រជាធិបតេយ្យ។ គម្រោងស្នើបោះឆ្នោតប្រជាមតិឯករាជ្យតិចសាស់នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី ៨៧ នៃរដ្ឋនេះក្នុងខែមករាឆ្នាំ២០២១។
រដ្ឋតិចសាស់ធ្លាប់ផ្តាច់ខ្លួនពីអាមេរិកហើយ ចូលជាមួយសម្ព័ន្ធអាមេរិកខាងត្បូង នៅឆ្នាំ១៨៦១។ ក្រោយសង្គ្រាមស៊ីវិលនិងតម្រូវការអភិវឌ្ឍន៍ រដ្ឋតិចសាស់ក៏បានសម្រេច ចូលជារដ្ឋចំណុះអាមេរិកវិញនៅឆ្នាំ១៨៧០៕ដោយ៖ធី រីណា