ព័ត៌មានទាន់ហេតុការណ៍៖

សល់តែកន្លះខែទៀតរៀបការជាមួយគ្នាបែរជាខាងប្រុសចង.កសម្លាប់ខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យ ខូចចិត្តព្រោះតែប្រចណ្ឌជាមួយគូរដណ្ដឹង បានបញ្ចប់ជីវិត ដោយយកក្រណាត់ចង់ភ្ជាប់ជាមួយដៃអេស្កាវ៉ាទ័រចង.ក សម្លាប់ខ្លួន បានសម្រេច។

ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២០ នៅក្នុងការដ្ឋានជួសជុលអេស្កាវ៉ាទ័រតាមផ្លូវបេតុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីនារីត្រូវជាគូរដណ្ដឹងបានឲ្យដឹងថាគាត់បានស្រលាញ់គ្នាយូរហើយនៅសល់ប្រហែលកន្លះខែទៀតពួកគាត់ទាំងពីរនិងរៀបការជាមួយគ្នាតែបែរជាគូរដណ្ដឹងរបស់ខ្លួនសំរេចចិត្តចង.កសម្លាប់ខ្លួនបែបនេះទេ។

ជនគ្រោះមានឈ្មោះ អិន សុភី អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលអេស្កាវ៉ាទ័រ មានស្រុកកំណើតក្នុងភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីនារីត្រូវជាគូរដណ្ដឹងបន្ថែមទៀតថាអស់រយ:ពេលច្រើនខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់ព្រលប់ថ្ងៃកើតហេតុគូរដណ្ដឹងគាត់បានផឹកស្រាហើយមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយនារីត្រូវជាគូរដណ្ដឹងបានដើរចេញពីបន្ទប់ស្នាក់នៅចេញទៅក្រៅបាត់លុះមកដល់ម៉ោង ៦ព្រលប់ ទើបគាត់ទទួលដំណឹងថាគូរដណ្ដឹងរបស់គាត់បានចង.កសម្លាប់ខ្លួននៅនឹងដៃអេស្កាវ៉ាទ័រស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុហើយក៏បានទាក់ទងទៅខាងជំនាញកោសល្យវិច័យចុះមកពិនិត្យសាកសពខាងលើ។សមត្ថកិច្ច ជំនាញ គ្រូពេទ្យ ឃើញថា ពិតជាសម្លាប់ខ្លួន ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ផេងភាព


ចែករំលែក៖