ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លប់ដឹកទំនិញបេីកលឿនបែកកង់រេចង្កូតក្រឡាប់ទាំងព្រលឹម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនស្រាប់តែ បែកកង់មុខខាងស្តាំ រេចង្កូតកៀររនាំងដែក ៥ប្រឡោះ រួចក្រឡាប់បោកលើរបង រនាំងដែក របស់អាកាសយាន្តដ្ឋានអរន្តជាតិភ្នំពេញ ផ្ងារជើងឡើងលើ ដាច់កង់មុខ របូតចេញមកក្រៅអស់ សំណាងមិនមានមនុស្សរងរបួសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ តាមមហាវិថីសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6539 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបែកកង់បណ្តាលឲ្យរេចង្កូងទៅបុករនាំងដែកដែលនៅអមតាមបណ្តោយផ្លូងខាងលើបាក់អស់ជាច្រើនផ្ទាំងរួចក្រឡាប់បើផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើរួចរាយការណ៍ទៅជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖