ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងប៉ះគ្នារបួសមនុស្ស២នាក់ផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តបុកប៉ះគ្នាបណ្ដាលឱ្យរបួសមនុស្សប្រុសស្រី២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរមុខអន្តរាគមន៍ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៧ និង១៣៨  ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាមានរថយន្តធំម៉ាក  HYUNDAI ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង  ៣A-៦៥៧៩  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរពីលិចទៅកើតស្ថិតលើផ្លូវជាតិលេខ១  ហើយបានប៉ះរថយន្តតូចម៉ាក  HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង  ២A- ៦១៣៤  ទិសដៅស្របគ្នាពីលិចទៅកើត  បើកបរដោយឈ្មោះ ណុញ នីម  ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសស្រាល បន្ទាប់មកក៏ប៉ះទៅគូថរថយន្តទេសចរណ៍២៥កៅអី មួយផ្សេងទៀត ម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ ៣A-០៦៥៧ កំពុងឈប់ដាក់មនុស្ស ទិសដៅពីលិចទៅកើតបញ្ច្រាសគ្នា បើកករដោយឈ្មោះ ជុំ រិទ្ធី ភេទប្រុស អាយុ៤៧ មុខរបរ បើកបរ រស់នៅភូមិត្រពាំងឆ្លក ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គ្មានរបួសស្នាម និងអ្នករួមដំណើរម្នាក់ឈ្មោះ ផូរ រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងឆ្លក ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងបីគ្រឿង រថយន្តតូច ខូចខាចធ្ងន់ រថយន្តពីរគ្រឿង ខូចខាតស្រាល  បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

នគរបាលបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តរថយន្តធំម៉ាក  HYUNDAI ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង  ៣A-៦៥៧៩ប្រើប្រាស់ល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ យឹម សុថាន


ចែករំលែក៖