ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០៖៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ១គ្រឿងម៉ាក LANDCRIUSER ពណ៌ ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2BH-5689 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្ដព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានរ៉េចង្កូតមកឆ្វេងដៃប៉ះជាមួយ រថយន្ដ Hyundai ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3E-8786 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ជួង វទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកងឧស្សី ឃុំញ៉ែញ៉ង ស្រុកស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរចំនួន ៤នាក់ បណ្តាលឲ្យបណ្តាលឲ្យរងរបួសមនុស្សចំនួន ៣នាក់÷
១/ ឈ្មោះ នី យុន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរលើកកញ្ចក់ មាន ទីលំនៅ ភូមិ ក្បាល ដំរី ឃុំពង្រលើ ស្រុក ជីក្រែង ខេត្ត សៀមរាប (រងរបួស មធ្យម)
២/ ឈ្មោះ សែ គឹមហឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ លើក កញ្ចក់ មានទីលំនៅ ភូមិ ព្រៃ កប្បាស ឃុំអង្កាញ់ ស្រុក បានយ ខេត្ត តាកែវ (រងរបួស ស្រាល)
៣/ ឈ្មោះ គល់ សុខនីន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ លើក កញ្ចក់ មានទីលំនៅ ភូមិកន្ទួត ឃុំ កោងកាង ពញ្ញាក្រែក ខេត្ត ត្បូង ឃ្មុំ(រងរបួស ស្រាល)
បានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ផេង ហ៊ុល ឃុំអូរឧកញ៉ាហេង។
រីឯវត្ថុតាង រថយន្ត ចំនួន ០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖