ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានមួយ បានធ្វើអធិប្បាយ ខុសពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់កន្លងទៅនោះ ទើបនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងគ្រុប Telegram សូមច្រានចោល “ដែលថាក្រដាសប្រាក់ជាប្រភពចម្លងវីរុសកូវីដ-១៩” ហើយលោកស្រី ក៏បញ្ជាក់ផងដែរថា ខ្ញុំមិនដែលលើកឡើងថា “ក្រដាសប្រាក់ ជាប្រភព នៃការចម្លងវីរុសកូវីដ-១៩ នោះឡើយ”គ្រាន់តែបង្ហាញនៃការសិក្សា នៃប្រទេសអូស្រ្តាលី លើលទ្ធផល នៃការចម្លងតាមក្រដាសប្រាក់តែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសុំឲ្យម្ចាស់អត្ថបទនេះ មានការកែតម្រូវជាបន្ទាន់ផងណា។ សូមចូលចែកចាយពត៌មានការពិត និងត្រឹមត្រូវ ។ សូមអរគុណ !
ដោយ៖សិលា