ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០៤ អង្គ តាមច្រកអន្តរជាតិជាំ ដែលបានស្នាក់នៅខេត្តនគររាជ ប្រទេសថៃ រយៈពេល២ ឆ្នាំ គ្មានលិខិតឆ្លងដែន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ បើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ សូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី ដកស្រង់តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យប្រចាំថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺអាជ្ញាធរថៃបានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០៤ អង្គ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលបានស្នាក់នៅខេត្តនគររាជ ប្រទេសថៃ រយៈពេល២ ឆ្នាំ គ្មានលិខិតឆ្លងដែន ។
ចំពោះព្រះសង្ឃទាំងបួនអង្គ បច្ចុប្បន្ន បន្ទាប់ពីក្រុមគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំវាស់កំដៅរួចក៏ត្រូវបានបញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យ បង្អែកស្រុកអន្លង់វែង អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩៕

ដោយ៖សុខ ខេមរា


ចែករំលែក៖