ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ផ្លោះរបងចូលឃ្លាំងលួចកាត់ខ្សែភ្លើង ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ការឃាត់ខ្លួននេះនៅម៉ោង៦ព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ នៅចំនុចឃ្លាំងលេខ១៧៨២ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឡុក រ័ត្ន អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសា្នក់នៅបន្ទប់ជួលក្រុម១ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ មុខមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង អៀមឈុង អាយុ៥០ឆ្នាំជនជាតិខែ្មរ មុខរបរសនិ្តសុខក្រុមហ៊ុនភំ្នពេញសេនធើ( តំណាងក្រុមហ៊ុនភំ្នពេញសេនធើ ) មានទីលំនៅផ្ទះ២២៩ ផ្លូវលំក្រុម២ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ។
លោកអធិការបានឲ្យដឹងទៀតថា នៅម៉ោង៤ទៀបភ្លឺមានជនសង្ស័យបានផ្លោះរបងចូលឃាំ្លងកាត់ខែ្សភើ្លង តាមបន្ទប់ឃ្លាំង កាត់រួចក៏ឡើងទៅជាន់ទី១លួចកាត់ខែ្សភ្លើង ពេលនោះសនិ្តសុខ លឺសំលេង ជនសង្ស័យអូសខែ្សភើ្លង ក៏ចេញមកមើលឃើញបានសែ្រកចោរៗឃាត់ជនសង្ស័យបានម្នាក់រីឯជនសង្ស័យមា្នក់ទៀតរត់គេចបាត់។
សំភារៈដកហូតរួមមាន ៖ ស្រោមខែ្សភើ្លងមួយចំនួន កូនកន្រ្តៃយ៍០១ កូនកាំបិតចិតខែ្សភើ្លង០២ ចំណែកសំភារៈបាត់បង់រួមមានខែ្សភើ្លងមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ