ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល បកស្រាយជូន ករណីបាញ់កាំភ្លើងនៅស្រុកអង្ឋ្គស្នួល ជាករណី៖ ហិង្សាដោយចេតនា (ប្រេីអាវុធបាញ់សត្វ)

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក​ឈ្មោះ រ៉ាសុខគឿន​ លក់គ្រឿងសំណង់​ ដែលបានផ្សព្វផ្សាយលើគណនីហ្វេសបុកផ្លូវការរបស់ខ្លួន មានខ្លឹមសារថា ​«ខ្ញុំបាទ រស់នៅ ភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានរងគ្រោះ ដោយសារ អ្នកមានលុយ មួយចំនួន បានទិញកាំភ្លើងដើរបាញ់សត្វតាមវាលស្រែ និង ក្រោយផ្ទះដែលមានព្រៃ ហើយបានមកត្រូវខ្ញុំ ប៉ូលីសរកមុខមិនឃើញសោះ សូមបងប្អូន ឃុំទួលព្រេជ ទាំងអស់ សូមប្រយ័ត្នផង ខ្លាចរងគ្រោះដូចខ្ញុំ ហើយជួយបង្ហោះផង អោយបងប្អូនយើង បានដឹងប្រុងប្រយ័ត្នផង ខ្លាចគ្រោះថ្នាក់ ដូចខ្ញុំបាទ» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ នៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២០​ លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ដឹកនាំកម្លាំងជំនាញស្រុក​ សហការជាមួយកម្លាំប៉ុស្ដិ៍នគរបាលទួលព្រេជ​ ចុះដល់កន្លែងកេីតហេតុ​ធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត​ទទួលបានលទ្ធផលឱ្យដឹងថា៖

-ជាករណី៖ ហិង្សាដោយចេតនា (ប្រេីអាវុធបាញ់សត្វ) 

-កើតហេតុ៖ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧ និង៣០នាទី ចំណុចក្រោយផ្ទះជនរងគ្រោះ​ ភូមិទន្លាប់​ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-ជនរងគ្រោះ ឈ្មោះ រិន​ រ៉ា​ ភេទប្រុស អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរលក់គ្រឿងសំណង់ នៅភូមិទន្លាប់​ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

     +ជនសង្ស័យ​ មិនស្គាល់អត្តសញ្ញាណ​ 

     +ផលប៉ះពាល់៖ របួសបៀមគ្រាប់ត្រូវដៃ​ស្តាំ​ត្រង់សាច់ដុំ​ ០១កន្លែង​ (របួសស្រាល)​ បច្ចុប្បន្នជនរងគ្រោះលក់ដូរនៅផ្ទះជាធម្មតា ។ 

      +វត្ថុតាងចាប់យករួមមាន៖ បាល់គ្រាប់០១​ (បាល់គ្រាប់អាវុធបាញ់សត្វ)។ 

      +សភាពរឿងហេតុ៖

       នៅមុនពេលកើតហេតុជនរងគ្រោះ​កំពុងរៀបចំបេីករ៉ឺម៉កនៅក្រោយផ្ទះ​ ដេីម្បីដឹកសម្ភារសំណង់ឱ្យភ្ញៀវ​ ពេលនោះស្រាប់តែមានគ្រាប់អាវុធបាញ់សត្វ​ មិនដឹងបាញ់ចេញមកពីណា​ មកត្រូវដៃជនរងគ្រោះបណ្តាលឱ្យរបួសបៀមគ្រាប់​ ហេីយជនរងគ្រោះបានយកបាល់គ្រាប់ចេញ​ និងតាមរកមេីលអ្នកបាញ់ប៉ុន្តែរកមិនឃេីញ ។

      -ដោយឡែកសំបកកាទូសចំនួន០១​ មិនត្រូវជាមួយបាល់គ្រាប់ខាងលេីទេ​ ជនរងគ្រោះរេីសបានចម្ងាយប្រហែល៥០០ម៉ែត្រ ពីកន្លែងកេីតហេតុ​ សំបកកាទូសនេះមិនទាន់មានស្នាមចុចគូថទេ ។

      -យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ​ កាន​ ធី​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ នៅភូមិទន្លាប់​ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឱ្យដឹងថា​ នៅវេលាម៉ោងប្រហែល៧ព្រឹក​ ថ្ងៃកេីតហេតុ​ ខ្លួនបានទៅចងគោនៅវាល​ក្រោយភូមិកេីតហេតុ​ ប្រហែល១គីឡូម៉ែត្របានឮសម្លេងកាំភ្លេីងបាញ់សត្វ​ ប៉ុន្តែមិនចាប់អារម្មណ៍និងមិនបានឃេីញមនុស្សទេ​ ។ 

      -សន្និដ្ឋាន​ ៖​ ចំពោះករណីនេះ​ បង្កឡេីងដោយជនមិនស្គាល់អត្តសញ្ញាណ​ ប្រេីអាវុធបាញ់សត្វ​ ប្រហែល១០០ម៉ែត្រពីកន្លែងជនរងគ្រោះឈ​របណ្តាលឱ្យត្រូវជនរងគ្រោះ​មានរបួស ។

      -ចំពោះករណីនេះ​ កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រកអត្តសញ្ញាណជនសង្ស័យ ។ 

      អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន ។សូមអរគុណ!!!

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់អង្គភាព នគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា លោកនឹងបើកការស៊ើបអង្កេតបឋមក្នុងរឿងនេះ រកឲ្យឃើញពីមូលហេតុ និងការប្រព្រឹត្ត ខណៈបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ ទៅលើសាក្សី សួរនាំជនរងគ្រោះ និងមានតម្រុយខ្លះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖