ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតបុកឡាំប្រឺតាក្រឡាប់ផ្ងាជើង ចំណែករថយន្តបែកកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកនឹងឡាំប្រឺតាបណ្តាលឲ្យក្រឡាប់ផ្ងាជើង ចំណែកឯរថយន្តបែកកង់មុខទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ នឹង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានឡាំប្រឺតាមួយគ្រឿងពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ1GL-9239 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2J- 8249 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរពីរនាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនក៏រេចង្កូតមកបុកនឹងឡាំប្រឺតាពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងាជើង ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តយល់ព្រមសងសំណងទៅខាងភាគីឡាំប្រឺតាចំនួន១១០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ និនសុភ័ស្ត


ចែករំលែក៖