ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចពីគេដេញវ៉ៃ ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសពីរនាក់បានរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនគេចពីគេដេញវៃហេីយជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០​ និង១០នាទីយប់​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវ១៨៣​ ក្នុងសង្កាត់បឹងកេងកង​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពពីមិត្តភក្តិជនរងគ្រោះដែលរងរបួសធ្ងន់បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុពួកគេជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់​ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GM-1507 ធ្វេីដំណេីរតាមផ្លូវម៉ៅសេទុង​ ខណៈនោះក៏ជនមិនស្គាល់មុខជាច្រេីននាក់ជិះម៉ូតូដេញវ៉ៃពួកគេ​ ធ្វេីឲ្យពួកគេខ្លាចវ៉ៃប្លន់យកម៉ូតូក៏នាំគ្នាជិះគេចយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក​ Toyota Prius ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ​ 2AV-0624 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាហេីយឆ្លងផ្លូវ​ ចំពីចហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់​ ចំណែកម៉ូតូបានបាក់កាំ​ និងកម៉ូតូ​ រីឯរថយន្តបានបែកកង់មុខនិងកញ្ចក់​ ខូចខាតយ៉ាងដំណំផងដែរ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ ជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន​ ដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះជីវិត​ ។ ដោយឡែករថយន្តនិងម៉ូតូ(វត្ថុតាង)ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖