ប៉ូលិសទីក្រុងញូវយ៉កអាមេរិក នៅថ្ងៃទី១៣ខែធ្នូបានប្រកាសឲ្យដឹងថា មានខ្មាន់កាំភ្លើងម្នាក់បាញ់ទៅលើពិធីបុណ្យនៅខាងក្រៅព្រះវិហារ John ដ៏ល្បីល្បាញនៅតំបន់Upper West Side។
អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងញូវយ៉ក លោកEdward Rileyបានឲ្យដឹងថា ខ្មាន់កំាភ្លើងបានបាញ់សំដៅកម្លាំងប៉ូលិស ប៉ុន្តែមិនមាន ប៉ូលិសឬពលរដ្ឋណាម្នាក់រងរបួសនោះឡើយ។ ខ្មាន់កាំភ្លើង ក្រោយមកក៏បានធ្វើអត្តឃាត តែកម្លាំងប៉ូលិសបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្នុងពេលបាញ់ប្រហារនៅមុខព្រះវិហារដ៏ល្បី ក្នុងតំបន់Manhattan គឺក្នុងពេលដែលមានមនុស្សជាច្រើនទៅកាន់ព្រះវិហារ។ តាមរូបភាពដែលសារព័ត៌មាន រ៉យទ័រ បានផ្សាយ គឺជនដៃដល់ពាក់អាវរងាពណ៌ខ្មៅ ពាក់មួកពណ៌ស ពាក់ម៉ាស់ កាន់ទង់ជាតិសាធារណរដ្ឋ Dominica ដៃទាំងពីរកាន់កាំភ្លើងសងខាង ។
ការបាញ់ប្រហារកើតឡើងចំពេលដែលមានបាតុករគាំទ្រលោកត្រាំ ជាច្រើននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ ។ បាតុកម្មក៏បានបង្កឲ្យមានអំពើហិង្សាជាច្រើនកើតឡើងផងដែរ៕ដោយ៖ធី រីណា
រូបភាព៖ AP