ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីវាយបំផ្លាញទ្រព្យសម្បត្តិនិងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើប្រាស់សារធាតុញៀនកាលពីម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើប្រាស់សារធាតុញៀនមានឈ្មោះ ចាន់ ចម្រើន អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន) កន្លងមកជនសង្ស័យតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖