ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុវត្តនូវវិធានការការពារ ដែលតម្រូវឱ្យមន្ត្រីរាជការ ពាក់ម៉ាស វាស់កម្តៅ និងបាញ់អាល់កុល ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នៅក្នុងយុទ្ធនាការនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ឱ្យទិញម៉ាសបន្ថែមចំនួន ២០០០០ បន្ទះទៀត សម្រាប់ចែកជូនមន្ត្រីរាជការគ្រប់រូបក្នុងក្រសួង ដែលក្នុងម្នាក់ៗទទួលបានម៉ាសចំនួន ២៥ បន្ទះ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានគ្រប់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសូមការពារខ្លួនដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩៕
Minister Vandeth Chea Orders the Purchase of 20,000 Face Masks for MPTC Officials
Phnom Penh, November 14, 2020: Ministry of Post and Telecommunications has implemented Covid-19 prevention measures by requiring officials to wear masks, take body temperature and use alcohol-based spray daily as to take part in the prevention and combat of the Covid-19 spread in Cambodia and adhere to the guidelines of the Government and the Ministry of Health (MoH). As part of this joint campaign, Minister Vandeth Chea ordered the purchase of 20,000 face masks for all MPTC officials, each receiving 25 masks.
In addition, Minister Chea advised MPTC officials to maintain their wellbeing and follow the Covid-19 prevention guidelines of MoH by wearing masks and washing hands frequently with soap or hand sanitizers.
ដោយ៖ ក្រសួងប្រៃសណីយ៍