ព័ត៌មានទាន់ហេតុការណ៍៖

ម៉ោង៤រសៀលស្អែក ! លោក ហ៊ុន ម៉ានី នឹងដឹកនាំកិច្ចប្រជុំ ”បច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩”

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំអំពីបច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃកូវីដ-១៩ នៅរសៀលម៉ោង៤ ស្អែក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមផេករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្ហោះជាផ្លូវការ នៅព្រលប់ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ មុននេះបន្តិច។

ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជាសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖

នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានឹងដឹកនាំកិច្ចប្រជុំ ”បច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩” ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការរាជធានី-ខេត្តទាំង២៥ តាមរយៈប្រព័ន្ធ video online៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖