ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅជិតអាងទឹក ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះបាននៅខាងក្រោមទាំងអស់គ្នាស្រាប់តែឃេីញមានអណ្តាតភ្លេីងឆេះចេញពីផ្នែកខាងលេីទេីបផ្អេីលឆោឡោឡេីងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆេះកាន់តែខ្លាំងទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សែម លៀប ភេទ ស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ៥ម៉ែត្រx៦ម៉ែត្រ ប្រភេទផ្ទះថ្មក្រោម ឈើលើ។ដោយឡែកមូលហេតុនៃការឆាបឆេះនោះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
បច្ចុប្បន្នអគ្គិភ័យខាងលើបានរលត់ទាំងស្រុងដោយប្រើប្រាស់ឡានទឹកចំនួន៤គ្រឿងគឺ រថយន្តសួនកាណាឌីយ៉ា ១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៣គ្រឿង។
ចំណែកសម្ភារខូចខាតគឺផ្ទះនិងសម្ភារប្រើប្រាស់ត្រូវឆេះអស់ទាំងស្រុង៕ដោយ៖សុខាសែនជ័យ