ភ្នំពេញ៖ ឃ្លាំងស្តុកថ្នាំលាបសក់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ឃ្លាំងខាងលេីមានថៅកែជាជនជាតិចិន សម្រាប់ផ្ទុកថ្នាំលាបសក់។ មុនពេលកេីតហេតុម្ចាស់ឃ្លាំងបានចាក់សោចោលដោយទៅសម្រាកនៅផ្ទះផ្សេងទៀត។ លុះមកដល់វេលាកេីតហេតុស្រាប់តែប្រជាពលរដ្ឋឮសំឡេងផ្ទុះនៅខាងក្នុងក៏ចេញមកមេីលឃេីញភ្លេីងកំពុងឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលនិង
រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកជួយធ្វើអន្តរាគមន៍។
ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទេីបឆាបឆេះបែបនេះ តែសំណាងដែរដែលមិនមានមនុស្សរងរបួស ដោយគ្រាន់តែឆាបឆេះសម្ភារខាងក្នុងខូចខាតអស់ទាំងស្រុងប៉ុណ្ណោះ៕ ដោយ៖សុខាសែនជ័យ